រដ្ឋមន្ត្រីក្រសួង​អប់រំ៖ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ​​ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ

FN ៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សម្រាប់សម័យប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ (បាក់ឌុប) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់វិ​ទ្យា​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បានណែនាំផងដែរថា ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្ត​ទៅ​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធភាព​ទទួលយក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ … Continue reading រដ្ឋមន្ត្រីក្រសួង​អប់រំ៖ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ​​ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ